Tuesday, October 28, 2014

កាំជ្រួច​ហ្វូង​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី​ម៉ាក BM-30 មាន​លក្ខណៈ​ពិសេស​​អស្ចារ្យ​ប៉ុណ្ណា? (មាន​វីដេអូ)

កាំជ្រួច​ហ្វូង​ស៊េរី​ទំនើប​ចុងក្រោយ​របស់​រុស្ស៊ី​ម៉ាក BM-30 មាន​លក្ខណៈ​ពិសេស​​អស្ចារ្យ​ប៉ុណ្ណា? (មាន​វីដេអូ)

ជើង​ទម្រ​បាញ់​កាំជ្រួចហ្វូង​ម៉ាក BM-30 Smerchប្រភព៖​ photobucket
កាំជ្រួច​ហ្វូង​ស៊េរី​ដំបូង​បង្អស់​របស់​រុស្ស៊ី​​ម៉ាក «កាត់ទុស្សា -Katyush ឬ​ BM-13» ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​កងទ័ព​ជើង​គោក​រុស្ស៊ី​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ ហើយ​បន្ទាប់​មក រុស្ស៊ី​​បាន​អភិវឌ្ឍ​ឈាន​ឡើង (upgrade) ទៅ​ដល់ BM-14 ហើយ​បន្ទាប់​មក អភិវឌ្ឍ​ទៅ BM-16 , BM-21 , BM-27 និង​ចុង​ក្រោយ​បំផុត​គឺ BM-30។ 

កាំជ្រួច​ហ្វូង​គឺ​ជា​ឧត្ដមភាព​នៃ​កម្លាំង​ទ័ព​ជើង​គោក ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​អំពី​អនុភាព និង​ប្រសិទ្ធភាព​របស់​ BM-13 និង BM-16 នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ ពេល​កងទ័ព​សូវៀត​វាយ​បក​លើ​កង​ទ័ព​អាល្លឺម៉ង់​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ គឺ​បាញ់​ស្រោច​ដូច​គ្រាប់​ភ្លៀង​នៅ​លើ​សមរភូមិ​ប្រយុទ្ធ។ កាំជ្រួច​ហ្វូង (multiple rocket launcher) ពុំ​មែន​ជា​ប្រភេទ​គ្រាប់​កាំភ្លើង​ដូច​កាំភ្លើង​ធំ​ធម្មតា​ទេ ប៉ុន្តែ​ជា​កាំជ្រួច​បាញ់​ពី​ដី​ទៅ​ដី។




ទស្សនា​មហិទ្ធឫទ្ធិ​នៃ​កម្លាំង​កាំភ្លើង​ធំ និង​កាំជ្រួច​ហ្វូង​ម៉ាក BM-13 ​របស់​សូវៀត​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ វាយ​បក​លើ​កងទ័ពអាល្លឺម៉ង់



​កាំជ្រួច​ហ្វូង​ម៉ាក BM-21 របស់​រុស្ស៊ី ដែល​មាន​ ៤០ កាណុង​ស៊េរី​ចាស់​អាច​បាញ់​បាន​ចម្ងាយ​ ២០ គីឡូម៉ែត្រ និង​ BM-21 របស់​រុស្ស៊ី​ស៊េរី​ឆ្នាំ២០០៩ អាច​បាញ់​បាន​ ៣០ ទៅ ៤៥ គីឡូម៉ែត្រ។



បច្ចុប្បន្ន រោងចក្រ​ផលិត​សព្វាវុធ​របស់​រុស្ស៊ី​បាន​អភិវឌ្ឍ​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ឲ្យ​កាន់​តែ​ទំនើប​ ​ដល់កាំជ្រួច​ហ្វូង​​​ស៊េរី​ថ្មី​បំផុត​ម៉ាក BM-30 ឬ​ ស្មឺក (Smerch Multiple rocket launcher) ដែល​អាច​បាញ់​បាន​ចម្ងាយ​ចាប់​ពី ២០ ទៅ ៩០ គីឡូម៉ែត្រ។

ប្រភេទ កាំជ្រួច​ហ្វូង
ចម្ងាយ​បាញ់ ២០-៩០ គីឡូម៉ែត្រ
ចំនួន​បំពង់​ត្រែ​កាណុង ១២ កាណុង
ទម្ងន់​កាំជ្រួច​មួយ​ដើមៗ ៨០០-៨៥០ គីឡូក្រាម
ជើង​ទម្រ​មួយ​គ្រឿង​ត្រូវ​ការ​ប្រើ​មនុស្ស បី​នាក់
អង្កត់​ផ្ចិត ៣០០ មីល្លីម៉ែត្រ (ធៀប​នឹង​កាំភ្លើង​ធំ​អង្កត់​ផ្ចិត​ ១៥៥ មីល្លីម៉ែត្រ)
ប្រវែង​គ្រាប់​កាំជ្រួច​មួយ​ដើមៗ ៧,៦ ម៉ែត្រ

បណ្តាញសង្គម

No comments:

Post a Comment