Wednesday, October 22, 2014

ប្រទេស​តែ ៥ ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ដែល​មិន​ជំពាក់​បំណុល​បរទេស

ប្រទេស​តែ ៥ ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ដែល​មិន​ជំពាក់​បំណុល​បរទេស


ប្រទេស​តែ ៥ ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក​ដែល​មិន​ជំពាក់​បំណុល​បរទេសប្រភព៖​ therichest

ការ​ពីលើក​មុន​ TheBNEWS ធ្លាប់​បង្ហាញ​ប្រទេស​ចំនួន​១០ ដែល​កំពុង​ត្រដរខ្យល់​ជំពាក់​បំណុល​បរទេស​ និង​​ជិត​ក្ស័យធន​ក្នុង​ឆ្នាំ ២០១៤​នេះ។ យ៉ាងណាមិញ នៅ​ថ្ងៃ​នេះ​ប្រិយមិត្ត នឹង​បាន​ស្វែង​យល់​បន្ថែម​ទៀត​ពី​ប្រទេស​​ចំនួន​៥ ប៉ុណ្ណោះ​ដែល​មិន​ជំពាក់​បំណុល​បរទេស​។ តើ​ប្រទេស​ទាំង​នោះ​មាន​អ្វី​ខ្លះ?

៥) ម៉ាកាវ (Macao)
ម៉ាកាវ​ ត្រូវ​បាន​គេ​រក​ឃើញ​​ថា ​ជា​ទីក្រុង​​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ដែល​​មាន​ GDP ប្រមាណ ៤៥ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​​២០១៣។ នេះ​បើ​យោង​តាម​​អង្គភាព​អ្នក​ពាណិជ្ជកម្ម (EIU)។ ជា​មួយ​ប្រជាជន​ប្រមាណ ២០,៦ លាន​នាក់ ទីក្រុង​នេះ​គឺ​​ជា​ទីក្រុង​ល្បែង​ធំ​បំផុត​មួយ​របស់​ចិន និង មាន​ភាព​រស់រវើក​បំផុត​​ដែល​មាន​កាស៊ីណូ​ធំៗ​មាន​វត្តមាន​នៅ​ទី​នេះ។ យ៉ាងណាក៏ដោយ ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អតីត​​រដ្ឋ​ដែនដី​ព័រទុយហ្គាល់​មួយ​នេះ​ប្រែ​មុខមាត់​ជា​បន្តបន្ទាប់​ពោរពេញ​ដោយ​ការ​អភិវឌ្ឍ និង ការ​ប្រកួតប្រជែង​ខ្ពស់ ព្រម​​ទាំង​គ្មាន​​ជំពាក់​បំណុល​បរទេស​ទៀត​ផង​ ។ ​

...ប្រទេស​ទាំង​ ១០​ជាប់​បំណុល​ច្រើន​លើស​គេ​ក្នុង​លោក...

៤) កោះ​អង់គ្លេស Virgin (British Virgin Islands)
ថ្វីត្បិត​តែ​កោះ អង់គ្លេស Virgin មិន​មាន​អធិបតេយ្យភាព​មែន​ពិត​​ដែល​ត្រូវ​បាន​ច្របាច់​បញ្ចូល​ជា​ទឹកដី​អង់គ្លេស​បច្ចុប្បន្ន កោះ​នេះ​មាន​រដ្ឋាភិបាល​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​គ្រប់គ្រង។ ស្ថិត​នៅ​តំបន់​ខារ៉ាប៊ីន​​អាមេរិក​កណ្តាល​កោះ Virgin មាន​ប្រជាជន​ប្រមាណ ២៧ ៨០០​នាក់ និង មាន​ប្រជុំ​កោះ​តូច​ប្រមាណ​៦០​ បង្កើត​បាន​ជា​​ជា​ទឹកដី​តែមួយ។ ​គេ​​បាន​រក​ឃើញ​​ថា​ ដែន​កោះ​នេះ​ជា​​​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​មួយ​នៅ​ទ្វីប​អាមេរិក ខណៈ​ដែល​ការ​ជំពាក់​បំណុល​បរទេស​ក៏​គ្មាន។ ​


៣) ប្រទេស​ប្រ៊ុយណេ (Brunei)

ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ ១៩៨៤ ប្រ៊ុយណេ​ជា​ប្រទេស​ដ៏​តូច​មួយ​ទៀត​នៅ​តំបន់​អាស៊ាន ដែល​ត្រូវ​បាន​​​គេ​រក​ឃើញ​ថា គ្មាន​ការ​ជំពាក់​បំណុល​បរទេស។ ជា​មួយ​នឹង​ប្រជាជន​ប្រមាណ​ជាង​៤ សែន​នាក់ ប្រទេស​សំបូរ​ប្រេង​របស់​អាស៊ី​មួយ​នេះ​មាន (GDP) ៩០% បាន​មក​ពី​ការ​លក់​ប្រេង​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស។ ​​យ៉ាងណា​ក៏ដោយ​ជា​មួយ​នឹង​កំណើន​សេដ្ឋកិច្ច​លូតលាស់​យឺត​ ប្រទេស​​ដ៏​មាន​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​មាន​ជាងគេ​នៅ​ជុំវិញ​ពិភពលោក ប្រ៊ុយណេ​ក៏​ជា​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​តឹង​រឹង​ផង​ដែរ​នៅ​ក្នុង​តំបន់​នេះ។

២) ប្រទេស Liechtenstein
Liechtenstein គឺ​​ជា​ប្រទេស​ដ៏​តូច​ជាងគេ​បំផុត​មួយ​នៅ​អឺរ៉ុប​កណ្តាល ដែល​មាន​ព្រំ​ប្រទល់​នៅ​ចន្លោះ​ប្រទេស​ស្វីស និង អូទ្រីស​ ក្នុង​ផ្ទៃដី​ត្រឹមតែ ១៦០ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។ ជា​មួយ​នឹង​ប្រជាជន​ប្រមាណ ៣៥ ០០០​នាក់ ប្រទេស​និយាយ​ភាសា​អាល្លឺម៉ង់​មួយ​នេះ​គ្រប់​ដណ្តប់​ទៅ​ដោយ​តំបន់​ភ្នំ នឹង​ពុំ​សូវ​មាន​ប្រព័ន្ធ​គមនាគមន៍​នោះ​ឡើយ។ យ៉ាងណា​ក៏ដោយ បើ​​គេ​ពិនិត្យ​ទៅ​លើ​សេដ្ឋកិច្ច​ប្រទេស​នេះ​ គឺ​មាន​លក្ខណៈ​ខ្លាំងក្លា​បំផុត​មួយ​ដែល​មាន​ GDP ប្រមាណ ៣,៤ ពាន់​លាន​ដុល្លារ ឬ ៩៥ ២៤៩ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់។ លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​នេះ​មាន​មោនភាព​​ទៅ​នឹង​តួលេខ​អត្រា​គ្មាន​ការងារ​ធ្វើ​ទាប​​បំផុត​មួយ​ដែល​មាន​​ត្រឹមតែ ១,៥% ប៉ុណ្ណោះ ​​​ខណៈ​ដែល​រដ្ឋាភិបាល​វិញ​ពុំ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​បំណុល​ប្រទេស​ណា​មួយ​ឡើយ។

...ប្រទេស​១០ដែល​កំពុង​​​ត្រដរខ្យល់​​ជិត​ក្ស័យធន​ក្នុង​ឆ្នាំ​២០១៤...
១) ប្រទេស​ ប៉ាលួ​ (Palau)
ប៉ាលួ ដែល​ដែនដី​របស់​ខ្លួន​គ្រប់​ដណ្តប់​ទៅ​ដោយ​សម្រស់​ធម្មជាតិ​យ៉ាង​ស្រស់​ត្រកាល ហាក់​មិន​ខ្វាយខ្វល់​នឹង​ពិភពលោក​ខាងក្រៅ គឺ​ជា​រដ្ឋ​ដ៏​តូច​​មួយ​នៅ​មហាសមុទ្រ​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច​ ដែល​មាន​ព្រំប្រទល់​ដែន​សមុទ្រ​ជាប់​នឹង​​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន និង រដ្ឋ​សហព័ន្ធ Micronesia។ ជា​មួយ​នឹង​ដែន​កោះ​ប្រមាណ​ ៣០០​កោះ ប្រទេស​​នេះ​មាន​ GDP ​ត្រឹមតែ ១១ លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ប្រជាជន​របស់​ខ្លួន​មាន​ត្រឹមតែ ២១ ០០០​នាក់។ យ៉ាងណា​មិញ ដែន​កោះ​ប៉ាលួ​មិន​ជំពាក់​បំណុល​បរទេស​នោះ​ឡើយ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Therichest

No comments:

Post a Comment